Posts

Showing posts with the label Life

​ឱវាទ​ព្រះសម្មាសម្ពុទ្ធ​ចំពោះ​​គូ​​ស្វាមី​ភរិយា​

Image
តាម​ក្រឹត្យក្រម​ចែង​ថា​ «​ អាពាហ៍ពិពាហ៍ ​» ជា​ពិធី​មួយ​ធ្វើ​ឡើង​តាម​លំនាំ​ប្រពៃណី​ផង​ និង​តាម​ផ្លូវច្បាប់​សម្រាប់​ប្រទេស​ផង​ ដើម្បី​ផ្សំផ្គុំ​បុរស​ស្ត្រី​ឱ្យទៅ​ជា​ “​ប្តី​ប្រពន្ធ​”​ អស់​មួយ​ជីវិត​។ " អា​ពាហ៍​ពិពាហ៍ ​" ជា​កិច្ចសន្យា​រវាង​គូភាគី​បុរស​ និង​ស្ត្រី​ តម្រូវ​ឱ្យ​រស់នៅ​ជាមួយ​ដៃគូ​ មានចិត្ត​ស្វាមីភក្តិ​ចំពោះ​គ្នា​នឹង​គ្នា​ ទំនុកបម្រុង​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ គោរព​គ្នា​ យោគយល់​ចិត្ត​គ្នា​ ដើម្បី​ភាពសុខដុម​រមនា​។​ អាពាហ៍ពិពាហ៍ ​ ជា​ចំណង​ភា្ជ​ប់​បុរស​និង​ស្ត្រី​ និង​កំណត់​ជោគវាសនា​ឱ្យ​គេ​ម្នាក់ៗ​ក្លាយ​ទៅ​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ម្នាក់​ទៀត​។​ អាពាហ៍ពិពាហ៍​ ជា​គំនួ​ចនៃ​ចំណង​ស្នេហ៍​ ផ្សារ​ភ្ជាប់​បុរស​ស្ត្រី​ឱ្យ​ស្រលាញ់​គ្នា​ជាប់​ស្អិត​ ចង​រឹត​កាយ​និង​ចិត្ត​ឱ្យ​វេញ​ត្របាញ់​ចូល​គ្នា​ ផ្គុំ​ទៅ​ជា​អង្គធាតុ​តែ​មួយ​។ អាពាហ៍ពិពាហ៍​ ជា​សម័្ពន្ធ​ភាព​រវាង​បុរស​និង​ស្ត្រី​ បញ្ចប់​ជា​ស្ថាពរ​នូវ​ជីវិត​នៅ​លីវ​ ឱ្យ​ចូល​ទៅ​កាន់​លក្ខខ័ណ្ឌ​ជីវិត​សហ​ព័ន្ធ​។​ អាពាហ៍ពិពាហ៍​ ជា​ឱកាស​ប្រកបដោយ​សិរី​សួស្តី​ សម្រាប់​ប្រាប់​សាច់ញាតិ​ជិត​ឆ្ងាយ​ថា​ គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ មាតាបិតា​ផ្សំផ្គុំ​ឱ្យទ...